ព័ត៌មានជាតិ

ធនាគារ ជីប ម៉ុង ដៃគូយូរអង្វែង ដ៏មានទំនុកចិត្តបំផុត ប្រកាសបើកសាខាថ្មីម្ដង២ ក្នុងពេលតែមួយ

ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការ ជូនអតិថិជនរបស់ខ្លួន ធនាគារ ជីប ម៉ុង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដាក់ដំណើរការ សាខាថ្មី ២បន្ថែមទៀត ដែលមានសាខា នៅក្នុងអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក និងសាខាមួយទៀត​ ក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ។

ឥឡូវនេះ ធនាគារ ជីប ម៉ុង សាខាបាក់ទូក និងសាខា ណូរ៉ូ ម៉ល ចាប់ផ្ដើមផ្តល់ផលិតផល និងបម្រើ សេវាកម្ម ធនាគារ ដ៏សំបូរបែប​ជូនអតិថិជន។ លោកអ្នកអាចអញ្ជើញមក សាខាថ្មីទាំង២នេះ ដើម្បីបើកគណនីសន្សំ គណនីបញ្ញើមានកាលកំណត់ ពិភាក្សាអំពីសេវាកម្មកម្ចីនានា ជាមួយនឹងបុគ្គលិកជំនាញ ប្រកបដោយវិជ្ជាជីវៈខ្ពស់។

លើសពីលើនេះសាខា ក៏មានបំពាក់ ម៉ាស៊ីន ATM និងម៉ាស៊ីន ដាក់/ដកប្រាក់ សម្រាប់អតិថិជន ធ្វើប្រតិបត្តិការ ដក ឬដាក់ប្រាក់បានគ្រប់ពេលវេលា។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា ការបើកសាខាថ្មី២នេះ ជាសមិទ្ធិផលមួយ នៃគម្រោងពង្រីកសាខា ឲ្យបានពាសពេញផ្ទៃប្រទេស របស់ធនាគារ ជីប ម៉ុង។ អតិថិជនអាចអញ្ជើញ មកបើកគណនី ឬប្រើប្រាស់សេវាកម្ចីនានា ដែលមានរយៈពេលអនុម័ត ដ៏ឆាប់រហ័ស ទាន់តម្រូវការរបស់អតិថិជន។

ធនាគារ ជីប ម៉ុង សាខាបាក់ទូក ស្ថិតនៅជាន់ទី១ នៃអគារពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ផ្ទះលេខ១៧៤ មហាវិថីសាធារណរដ្ឋឆេក សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ និងធនាគារ ជីប ម៉ុង សាខា ណូរ៉ូ ម៉ល ស្ថិតនៅជាន់ផ្ទាល់ដី នៃមជ្ឈមណ្ឌលផ្សារទំនើប ណូរ៉ូ ម៉ល ស្ថិតតាមបណ្ដោយមហាវិថី ព្រះនរោត្តម កែងផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ធនាគារ ជីប ម៉ុង មានសាខាសរុបទាំងអស់៧ ដែលបានកំពុងបម្រើសេវាកម្ម ជូនអតិថិជន ហើយក៏មានសាខាជាច្រើនទៀត គ្រោងបើកទ្វារបន្ថែម ក្នុងឆ្នាំ២០២០នេះផងដែរ៕

To Top