ព័ត៌មានជាតិ

សហគ្រាស១៨បន្ថែមទៀត ត្រូវបានអនុញ្ញាត ឲ្យនាំអង្ករចេញទៅចិន (វីដេអូ)

សហគ្រាស១៨បន្ថែមទៀត ត្រូវបានអនុញ្ញាត ឲ្យនាំអង្ករចេញទៅចិន

សហគ្រាស១៨បន្ថែមទៀត ត្រូវបានអនុញ្ញាត ឲ្យនាំអង្ករចេញទៅចិន

Posted by Dap_News_Website on Wednesday, 12 February 2020

ភ្នំពេញ៖ ប្រតិបត្តិករនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសចិន មកទល់ពេលនេះ មានការចូលរួមពីផ្នែកឯកជនចំនួន ២៦សហគ្រាស ហើយថ្មីៗនេះ មានសហគ្រាសចំនួន ១៨បន្ថែមទៀត ត្រូវបានទទួលការអនុញ្ញាត ឲ្យនាំអង្ករចេញទៅចិន ដែលសរុបទាំងអស់៤៤សហគ្រាស។ នេះបើតាមការបញ្ជាក់ ពីលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពកិច្ចប្រជុំ ក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម “ឈ”)នៅថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២០ លោកវេង សាខុនបានបញ្ជាក់ថា សមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន ក្នុងវិស័យស្រូវ-អង្ករ សម្រាប់ឆ្នាំ២០១៩ រួមមាន៖ការនាំចេញអង្ករជាផ្លូវការ មានចំនួនជាង ៦២០ ១០៦តោន ទៅកាន់ទីផ្សារចំនួន ៦១ប្រទេស។

លោកបន្តថា “ចំពោះប្រតិបត្តិករនាំចេញអង្ករ ទៅកាន់ទីផ្សារ ប្រទេសចិន មកទល់ពេលនេះ មានការចូលរួមពីផ្នែកឯកជន ចំនួន ២៦សហគ្រាស នាំចេញ ហើយថ្មីៗនេះសហ គ្រាស ចំនួន ១៨ទៀត ត្រូវបានទទួលការអនុញ្ញាត នំាអង្ករចេញទៅកាន់ប្រទេសចិន ផងដែរ សរុប ៤៤សហគ្រាស”។

លោករដ្ឋមន្រ្តីបន្ថែមថា ក្រសួងបានបញ្ចេញប្រភេទពូជស្រូវថ្មី មួយទៀត ឈ្មោះថា “សែនក្រអូប”ដែលបានជ្រើសរើស តាមបច្ចេកទេស ពីក្រុមប្រភេទពូជស្រូវសែនក្រអូប ហើយកំពុងមានទីផ្សារផងដែរ ហើយក្រសួងក៏បានបង្កើត ៧៤សហគមន៍កសិកម្មបន្ថែមទៀត ដែលធ្វើឲ្យចំនួនសហគមន៍ កសិកម្ម សរុបនៅទូទាំងប្រទេស កើនឡើងដល់ទៅ ១១៩០សហគមន៍។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជានាំអង្ករចេញ ទៅកាន់ទីផ្សារចិន បានចំនួន៤០ម៉ឺនតោន៕ ដោយ៖ធី លីថូ

To Top