ព័ត៌មានជាតិ

និស្សិតខ្មែរសិក្សានៅចិន និយាយថា សាលាយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាពពួកគាត់

ភ្នំពេញ ៖ ក្រុមនិស្សិតខ្មែរ ដែលចេញសិក្សានៅទីក្រុង ប៉េកាំង-វូហាន ប្រទេសចិន បានលើកឡើងព្រមៗគ្នាថា ខាងសាលា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខភាពរបស់ពួកគាត់ ដើម្បីបញ្ចៀសកុំឲ្យឆ្លងជំងឺរលាកសួត ប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណា។

តាមរយៈវិដេអូឃ្លីបជាង៣នាទី នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ លោក ភួង បុប្ផាគីមហុង ជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាទីក្រុងវូហាន ថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម និងសំណង់ស៊ីវិល បានថ្លែងថា «សព្វថ្ងៃនេះ រូបខ្ញុំបាទព្រមទាំងនិស្សិតខ្មែរ ២២នាក់ផ្សេងៗទៀត ដែលកំពុងស្នាក់នៅផ្ទាល់ នៅទីក្រុងវូហាន មានសុខភាពល្អ និងសុខសប្បាយជាធម្មតា»។

ដោយឡែក កញ្ញា អុំ ម៉ាលិន ជានិស្សិតបរិញ្ញាបត្រឆ្នាំទី៣ សិក្សាមុខជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្ដរជាតិ នៃ សកលវិទ្យាល័យភាសា និងវប្បធម៌ ទីក្រុងប៉េកាំង បាន និយាយថា «បន្ទាប់ពីមានការផ្ទុះនៅមេរោគ វិរុស កូរូណា ប្រភេទថ្មី ខាងសាលាបានរឹតបន្ដឹង ទៅលើការចេញ-ចូល នៅក្នុងបរិវេនសាលា ដូចជា អគាស្នាក់នៅរបស់ពួកខ្ញុំ។ អ្នកដែលនៅខាងក្រៅ គ្មានសិទ្ធិចូលក្នុងសាលាដាច់ខាត ប្រសិនបើគ្មានលិខិតបញ្ជាក់»។

កញ្ញាមានជំនឿថា រដ្ឋាភិបាលចិន នឹងអាចដោះស្រាយបាន ចំពោះបញ្ហាវិរុសកូរ៉ូណា ឲ្យមានភាពល្អប្រសើរឡើងវិញ នាពេលខាងមុខនេះ។

ចំណែកលោក លឹម ហួរ អនុប្រធានសមាគមនិស្សិតកម្ពុជា-ចិន ប្រចាំប្រទេសចិន និងជានិស្សិត ជំនាញនយោបាយអន្ដរជាតិ នៃសកលវិទ្យាភាសាវប្បធម៌ ទីក្រុងប៉េកាំង បាន រៀបរាប់ថា «ខ្ញុំចេញវិដេអូនិយាយអំពីសុខភាព ក៏ដូចជា ស្ថានភាពរស់នៅរបស់បងប្អូននិស្សិត នៅទីក្រុងប៉េកាំង ដើម្បីបញ្ចៀស នៃការឆ្លងជំងឺវិរុសកូរ៉ូណា ខាងសាលាបានរឹត បន្ដឹងចំពោះអ្នកចេញ-ចូល ដើម្បីការពារសុខភាពរបស់ពួកខ្ញុំ»។

លោករៀបរាប់បន្ដថា ជារៀងរាល់ពេលព្រឹក សាលាតែងតែមកពិនិត្យសុខភាព ពួកគាត់ជាប្រចាំ ព្រមទាំងចែកម៉ាស់ ។ ជាពិសេស ខាងសាលាតែងតែបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបន្ទប់ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

សិស្សនិស្សិតកម្ពុជានៅក្នុងប្រទេសចិន/柬埔寨在华留学生

សិស្សនិស្សិតកម្ពុជានៅក្នុងប្រទេសចិន បាននិយាយថា៖ សូមអ្នកផ្ទះទាំងអស់គ្នាកុំព្រួយបារម្ភអី យើងទាំងអស់គ្នាមានសុខភាពល្អ និងសុវត្ថិភាពនៅក្នុងប្រទេសចិន ហើយប្រទេសចិនបានផ្តល់ការមើលថែយ៉ាងយកចិត្តទុកដាក់ដល់យើងគ្រប់រូប។ ប្រទេសចិនតស៊ូឡើង! ទីក្រុងអ៊ូហាន់​តស៊ូឡើង! 柬埔寨在华留学生:请家人放心,我们在中国健康安全,中国给我们提供无微不至的照顾。中国加油!武汉加油!

Posted by Chinese Embassy in Cambodia-中华人民共和国驻柬埔寨王国大使馆 on Wednesday, 12 February 2020
To Top