ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrck Murphy បានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតិឱ្យនាវា Westerdam ចូលសំចតនៅខេត្តព្រះសីហនុ ដើម្បីភ្ញៀវទេសចរ ដែលក្នុងនោះមានពលរដ្ឋអាមេរិក។
តាមបណ្តាញសង្គមធ្វីតធឺ លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា នាវាដឹកភ្ញៀវទេសចរណ៍ នោះ ត្រូវបានគេរកឃើញថា មិនមានអ្នកណាម្នាក់ មានផ្ទុកមេរោគ Covid 19 នោះទេ។
លោក ទូតបន្ថែមថា “យើងសូមថ្លែងនូវការកោតសរសើរចំពោះការផ្តល់ជំនួយរបស់អាជ្ញាធរកម្ពុជា ”។