ព័ត៌មានជាតិ

លោក ម៉ម ប៊ុនហេង និងលោក គួច ចំរើន ហូបបាយជុំគ្នា ជាមួយអង្គទូត និងតំណាងទូត ក្រោយការមកដល់ នាវា MS westerdam

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង និងអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានហូបបាយជុំគ្នា ជាមួយបណ្តាអង្គទូត និងតំណាងទូតជាច្រើន បន្ទាប់ពីទៅទទួលស្វាគមន៍ ភ្ញៀវទេសចរបរទេស ក្រោយការចូលចត របស់នាវា MS westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

លោក គួច ចំរើន បានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃ១៣ កុម្ភៈ ដោយបង្ហាញរូបថតជាច្រើនសន្លឹក ពីការហូបបាយជុំគ្នាថា “ដោយបុព្វហេតុ មនុស្សធម៌ ខ្មែរ បារាំង អាមេរិក អូស្ត្រាលី ហូឡង់ កាណាដា…អាស៊ី អឺរ៉ុប បាយកញ្ចប់ជាមួយគ្នា” ៕

To Top