ភ្នំពេញ ៖ ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី បានប្រកាសស្វាគមន៍ ដំណើរមកដល់នាវាទេសចរណ៍ យក្ស Westerdam ជាមួយនិងអ្នកដំណើរ ១៤៥៥នាក់ និងក្រុម នាវឹក ៨០២នាក់ ចូលសំចត នៅក្នុងប្រទេសកម្ពុជា ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកហ៊ុន ម៉ានី បានលើកឡើងថា «យើងអាចមិនមែនជាប្រទេស ដែលមានសេដ្ឋកិច្ចធំ ។ ក្នុងឋានៈជារដ្ឋអធិបតេយ្យ យើងអាចមិនទទួលការគោរព ពីអ្នករាលើគ្នា ដោយសារតែប្រទេសយើងតូច ប្រៀបធៀបទៅនឹងពួកគេ (នោះមិនមែនជាបញ្ហា សម្រាប់យើងជាខ្មែរនោះឡើយ) ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងជាប្រជាពលរដ្ឋ កម្ពុជា មានចិត្តទូលាយ » ។