ភ្នំពេញ ៖ បច្ចុប្បន្នមានសហគមន៍ កសិកម្មសរុបចំនួន១ ១៩០សហគមន៍ ក្នុងនោះ មានសហគមន៍ កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា ។ នេះបើតាមរបាយការណ៍ របស់លេខាធិការដ្ឋាន នៃគណ:កម្មាធិការសម្របសម្រួល កិច្ចសន្យាផលិតកម្មកសិកម្ម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។
របាយការណ៍ឲ្យដឹងទៀតថា ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ រួមមាន ៖ អ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ក្នុងនោះកិច្ចសន្យាដំាំណាំពោតចំនួន៤ សណ្តែកបាយចំនួន១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់មានចំនួន១៤៣ បន្លែ២៣ ដំឡូងមី១៨ និងស្ករត្នោតចំនួន២កិច្ចសន្យាផងដែរ៕ ដោយ៖ធី លីថូ