ភ្នំពេញ៖ នាវាទេសចរណ៍ Westerndam ដែលផ្ទុកអ្នកដំណើរ ទាំង១៤៥៥នាក់ ត្រូវបានគេរាយការណ៍ថា មានជនជាតិអាមេរិកាំង ៦៥១នាក់ ក្នុងនោះមានស្រ្តីចំនួន៣០៧នាក់។
តាមតួលេខផ្លូវការមួយដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន ឱ្យដឹងថា ជនជាតិអាមេរិកាំង ចំនួន៦៥១ នាក់ ដែលជាចំនួនច្រើនជាងគេ ក្នុងចំណោម បណ្តាភ្ញៀវសរុបទាំងអស់ ដែលមានចំនួន៤១ប្រទេស។ ជនជាតិ កាណាដា ឈរនៅលំដាប់ទី២ ដែលមានចំនួន២៧១ ក្នុងនោះមានស្រ្តី១២៩នាក់។
លោកទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងសារអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុញ្ញាតិ ឱ្យសំចត នៅកំពង់ផែក្រុងព្រះសីហនុ ដែលត្រូវបានដាក់ឱ្យឆ្ងាយពីគេ ។

