ពោធិ៍សាត់ ៖ ផ្លូវក្រាលគ្រួសក្រហម មួយខ្សែប្រវែង៣៧៧០ម៉ែត្រ ស្ថិតនៅភូមិច្រកព្រាល ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាអំណោយដ៍ថ្លៃថ្លា របស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ឋាមពល និង លោកស្រី ជា ខេង ស៊ុយសែម ត្រូវបានបើកការដ្ឋានចាប់ផ្តើមស្ថាបនា ហើយកាលពីរសៀលថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០២០ ។
លោកខូយ រីដា អភិបាលរង ខេត្តពោធិ៍សាត់ ក្នុងពិធីបើកការដ្ឋានស្ថាបនាលោកបាន ពាំនាំការសួរសុខទុក្ខពីសំណាក់លោកស៊ុយ សែម និង លោកស្រី ដែលលោកតែងតែនឹករលឹក និងគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ និង ឆ្លើតតបតាមសំណមពរ របស់ពលរដ្ឋនៅក្នុងភូមិច្រកព្រាល ដើម្បីជួយធ្វើផ្លូវ ជូនបងប្អូនកូនក្មួយនៅទីនេះ ដើម្បីជាប្រយោជន៍សាធារណះ។
លោកអភិបាលរង ក៍បានផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋ នៅទីនោះ សូមចូលរួមថែរក្សា នូវសមិទ្ធិផលថ្មីនេះ អោយបានគង់វង្សយូរអង្វែង ។ ឆ្លើយតបនិងអំណោយដ៍ថ្លៃថ្លា នេះប្រជាពលរដ្ឋនៅក្នុងភូមិច្រកព្រាល ឃុំប្រម៉ោយ ស្រុកវាលវែង ក៍បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី និងលោកស្រីផងដែរ៕