អ្នកវិនិយោគវ័យក្មេង នៅកម្ពុជាមួយក្រុម មកពីវិស័យផ្សេងៗគ្នា បានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យ ឧស្សាហកម្មហិរញ្ញវត្ថុ (អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ដែលមានទីតាំង ស្ថិតនៅស្ថិតនៅអាគារលេខ ២១៧/២១៩ ផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា តំណាងក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd លើកឡើងថា គោលបំណង ដែលរូបលោក និងលោកបណ្ឌិត ឡាយ គីមឆេន រួមជាមួយ ឧកញ៉ាផ្សេងទៀត បានចាប់ដៃគ្នាវិនិយោគ លើអាជីវកម្ម ហាងបញ្ចាំនេះ ដោយមើលឃើញប្រទេសជាតិ មានការរីកចម្រើនសេដ្ឋកិច្ច យ៉ាងលឿន រយៈជាង១០ឆ្នាំ ចុងក្រោយនេះ ជាពិសេស ប្រទេសយើងមានសុខសន្តិភាព និងស្ថេរភាពនយោបាយល្អ ជាកម្លាំងទឹកចិត្ត ដល់អ្នករកស៊ីទាំងអស់ នៅកម្ពុជា ។
លោកឧកញ៉ា បានមានប្រសាសន៍ថា «តាមពិតទៅនេះជាឱកាសមួយដ៏ល្អ របស់អាជីវករ និងអ្នករកស៊ីខ្នាតតូចនិងមធ្យមផងដែរ ដោយសារតែ ក្រុមហ៊ុនយើងខ្ញុំ ជាក្រុមហ៊ុនអាជីវកម្មមួយទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន សម្រាប់ឆ្នាំ២០២០នេះ នឹងមានគម្រោងបើកសាខា ចំនួន១៥ នៅទូទាំងរាជធានីខេត្ត នៅកម្ពុជា»។
លោកឧកញ៉ា បន្តទៀតថា សាខាទី១ យើងនឹងសម្ភោធ ដាក់ឲ្យដំណើរការ នៅ ថ្ងឌ ទី ២២ /០២/២០២០ នេះហើយ ចំពោះផែនការណ៍បន្តបន្ទាប់ទៀត យើងបើក ក្នុងឆ្នាំ ២០២០នេះទៀត។ ក្នុង១សាខាយើង មានម្រោងទុន វិនិយោគ ជាង ១លានដុល្លារអាមេរិក ។
តាមផែនការណ៍ របស់យើងផ្តល់សេវាកម្ម លើការបញ្ចាំអចលនទ្រព្យ ដូចជា ផ្ទះ ដីធ្លី ប្លង់រឹង ប្លង់ទន់ និងសម្ភារៈផ្សេងៗ ទៀត មានដូចជា ម៉ូតូ ឡាន គ្រឿងអលង្ការ និងគ្រឿងអេឡិចត្រូនិច ។ លើសពីនេះ រាល់ផលិតផលដែលអតិ ថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី១.៩% (ភាគរយ)ឡើងទៅ ដោយបត់បែនទៅតាមទំនិញ ដែលបានដាក់បញ្ចាំ ចំពោះកាប្រាក់ ឡើងថ្លៃ ចុះថ្លៃ ទៅតាមទីផ្សារ នៃទំនិញ របស់យើងសព្វថ្ងៃ ហើយ ចំពោះរបស់ណា ដែលមានហានិភ័យខ្ពស់ អត្រាការប្រាក់អាចឡើង ខ្ពស់ដែរ ។
សម្រាប់ការជ្រើសរើស យកហាងបញ្ចាំ ដែលស្របច្បាប់វាជារឿងមួយដ៏ល្អ ។ នេះជាចក្ខុវិស័យមួយ ជួយដល់បងប្អូន ដែលមានបញ្ហាខ្លីលុយ ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្រូវការឯកសារ និងពេលវេលាយូរក្នុងការខ្ចី ។ ដូច្នេះប្រសិនគ្មានឯកសារ ច្បាស់លាស់ ពិបាកក្នុងការ ខ្ចី។ ដោយមើលឃើញ ពីចំណុចនេះហើយ ទើបក្រុមហ៊ុនយើង បើកហាងបញ្ចាំ ស្របច្បាប់ខ្នាតតូច ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងការខ្ចី លុយយកទៅបង្វិលទុនផ្សេងៗ បានលឿន៕