ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួង ប្រៃសណីយ៍ បិទរាល់ការ Live លក់ផលិតផល តាមអនឡាញ បញ្ចេញកេរ្តិ៍ខ្មាសស្ត្រី (វីដេអូ)

នាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួង ប្រៃសណីយ៍ បិទរាល់ការ Live លក់ផលិតផល តាមអនឡាញ

នាយករដ្ឋមន្ត្រី បញ្ជាឲ្យក្រសួង ប្រៃសណីយ៍ បិទរាល់ការ Live លក់ផលិតផល តាមអនឡាញ បញ្ចេញកេរ្តិ៍ខ្មាសស្ត្រីhttps://www.dap-news.com/national/2020/02/17/33733/

Posted by Dap_News_Website on Monday, February 17, 2020

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នាព្រឹកថ្ងៃទី១៧ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឲ្យក្រសួងប្រៃសនីយ៍ បិទរាល់ការ Live លក់ផលិតផលតាមអនឡាញ ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី ។

ការប្រកាស របស់សម្ដេចតេជោ ហ៊ុន សែន ក៏ត្រូវបានប្រធានគណបក្សខ្មែរក្រោក លោក វិល្លាម ចេញសារគាំទ្រ ភ្លាមៗលើហ្វេសប៊ុកផងដែរថា «ខ្ញុំគាំទ្រជាគោលការចំពោះ សម្ដេចនាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាល ដែលបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏ត្រូវបិទ ចំពោះ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន» ។

មេបក្សខ្មែរក្រោកបន្ថែមថា ជាក់ស្ដែងបច្ចុប្បន្នមានករណី នៃយកកេរ្តិ៍ខ្មាស ភាពសិចស៊ីជ្រុលនិយម មកធ្វើជាដើមទុនទាក់ទាញលើ អាជីវកម្មដោយគ្មាន ក្រមសីលធម៌ នឹងកំពុងបានពង្រីកឥទ្ធិពល ឲ្យមានបាតុភាពប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌របស់ខ្មែរ ដែលគួរមានវិធានការ ដូចខាងលើនេះយ៉ាងតឹងរឹងបំផុត ៕ ដោយ៖ ខា ដា

To Top