ព័ត៌មានជាតិ

លោក គង់ សោភ័ណ្ឌ ឡើងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ

ភ្នំពេញ ៖ លោក គង់ សោភ័ណ្ឌ ដែលជាអភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្ត ជំនួសលោក ម៉ៅ ភិរុណ ។ នេះបើយោងតាម ព្រះរាជក្រឹត្យព្រះមហាក្សត្រ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោក គង់ សោភ័ណ្ឌ មុនឡើងជាអភិបាលខេត្តរងខេត្ត លោកធ្លាប់ធ្វើជា អភិបាលស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯមផងដែរ។

ជាមួយគ្នានេះ នៅមិនទាន់ដឹងថា លោក ម៉ៅ ភិរុណ នឹងត្រូវទៅកាន់តួនាទីអ្វីនោះទេ៕

To Top