ភ្នំពេញ ៖ រហូតដល់វេលាម៉ោង ៣និង២៥ នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅមិនទាន់រកឃើញ អ្នកទេសចរណាម្នាក់ជិះលើនាវាយក្ស មានវិជ្ជមានកូរ៉ូណាវីរុសនៅឡើយទេ និងប្រជាពលរដ្ឋខ្មែរ ក៏មិនទាន់រកឃើញដែរ ទោះបីបានយកវត្ថុវិភាគ រាប់រយករណីមកវិភាគក្តី ។ នេះបើតាមការប្រកាស របស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានផ្សព្វផ្សាយមុននេះបន្តិច។
ក្នុងនោះនាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានខិតខំធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញ WHO USCDC Pasteur CAMBODIA ប្រកបដោយសមត្ថភាព និងភាពជឿជាក់ ក្នុងការបង្ការ និងឆ្លើយតបជំងឺកូរ៉ូណាវីរុស និងគាំទ្រដោយ មន្ទីរពិសោធន៍ស្តង់ដារអន្តរជាតិផងដែរ៕