ព័ត៌មានជាតិ

ជំនួបសម្តេចតេជោ និង ប្រធានា ធិបតីចិន ស្ថិតនៅលើគ្របមុខលំដាប់ទី១ របស់គេហទំព័រផ្លូវការ ក្រសួងការបរទេសចិន (វីដេអូ)

ជំនួបសម្តេចតេជោ និង ប្រធានាធិបតីចិន ស្ថិតនៅលើគ្របមុខលំដាប់ទី១

ជំនួបសម្តេចតេជោ និង ប្រធានាធិបតីចិន ស្ថិតនៅលើគ្របមុខលំដាប់ទី១ របស់គេហទំព័រផ្លូវការ ក្រសួងការទេសចិនhttps://www.dap-news.com/national/2020/02/19/34315/

Posted by Dap_News_Website on Wednesday, February 19, 2020

ភ្នំពេញ៖ ជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីងពីង នៃមហាយក្សចិន និងសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ត្រូវបានបង្ហោះ ជាប់នៅលើទំព័រទី១ របស់ក្រសួងការបរទេសចិន គិតមកទល់នឹងថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

រូបភាពនិងខ្លឹមសារអត្ថបទ ជំនួបសម្តេចតេជោ ដែលត្រូវគេប្រសិទ្ធិនាមថា បេះដូងសប្បុរសធម៌ពិភពលោក ក្រោយពីអនុញ្ញាតិ ឱ្យនាវា MS Westerdam ដែលផ្ទុកអ្នកដំណើរ និងនាវិកប្រមាណ២.២០០នាក់ ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈនោះ ត្រូវបានក្រសួងការបរទេសចិន បន្តដាក់រហូតមកទល់ពេលនេះ បង្ហាញឱ្យឃើញនូវការគោរពនិងកោតសរសើរចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះមិត្តចិន ដែលកំពុងរងការវាយប្រហារពីមេរោគCovid-19 ។

នាយករដ្ឋមន្រ្តីកម្ពុជា បានទៅដល់ប្រទេសចិន នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយបានក្លាយជាមេដឹកនាំដំបូងគេបំផុត ក្នុងពិភពលោក ដែលបានទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលប្រទេស មហាយក្សមួយនេះ រងការរាតត្បាតនៃមេរោគ Covid-19 ហើយបណ្តាមេដឹកនាំទៀត លើពិភពលោក ខ្លាចរអា ក្នុងការធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់គរុសិស្ស-និសិ្សត កាលពីថ្ងៃទី១៨ ខែកុម្ភៈ បានលើកឡើងថា ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងអំណរគុណសម្តេច ក្នុងការមកទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ដោយមិនភ័យខ្លាចពីមេរោគរាតត្បាត នៅខេត្តហ៊ឺប៉ឺ ជាមួយនឹងការមិនពាក់ម៉ាសការពារ ហើយថែមទាំងចាប់ដៃ និងអោបយ៉ាងស្នីទស្នាលផងដែរនោះ។

ជាការកត់សម្គាល់ អត្ថបទពិសេស ហើយឈរលំដាប់ទី១ (Top Stories និងលំដាប់ទី១ក្នុងចំណោមទាំង៦) ពិតជាមិនធម្មតានិងសាមញ្ញពេកឡើយ ក្នុងការបង្ហាញនៅគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសចិន។

ដូចបានលើកឡើងនៅក្នុងអត្ថបទរបស់ក្រសួងការបរទេសនោះ លោកប្រធានាធិបតី ស៊ី បានគូសបញ្ជាក់ថា “ដូចដែលរដ្ឋាភិបាល និងប្រជាជនចិន កំពុងតែប្រយុទ្ធយ៉ាងស្វិតស្វាញ ទៅនឹងការផ្ទុះឡើង ប្រទេសកម្ពុជា បានបង្ហាញនូវ ភាពជាមិត្តពិតប្រាកដ ក្នុងគ្រាអាសន្ន។ ក្នុងកាលៈទេសៈដ៏ស្វិតស្វាញនេះ ប្រជាជនកម្ពុជា កំពុងតែឈរនៅជាប់ជាមួយប្រជាជនចិន។ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ ក៏បានសម្តែងនូវទឹកព្រះទ័យអាណិតអាសូរ និងការគាំទ្រដល់ចិនផងដែរ” ៕

ដោយ៖ សយ សុភា

To Top