ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ ក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិកាត់ដី ឲ្យអ្នកណាម្នាក់ឡើយ (វីដេអូ)

សម្ដេច ស ខេង ៖ ក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិកាត់ដី ឲ្យអ្នកណាម្នាក់ឡើយ

សម្ដេច ស ខេង ៖ ក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិកាត់ដី ឲ្យអ្នកណាម្នាក់ឡើយhttps://www.dap-news.com/national/2020/02/19/34326/

Posted by Dap_News_Website on Wednesday, February 19, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិកាត់ដីធ្លី ឲ្យទៅបុគ្គលណាម្នាក់ សម្រាប់ធ្វើការអភិវឌ្ឍអ្វីមួយឡើយ ។

ការថ្លែងរបស់សម្តេច ស ខេង នេះ ក្រោយពីសម្តេចបានដឹងថា មានក្រុមប្រឹក្សាមួយរូប ដែលសម្តេចមិនបញ្ចេញឈ្មោះ បានកាត់ដី១០០០ហិកតា ទៅឲ្យបុគ្គលម្នាក់ កាលពីពេលថ្មីៗនេះ ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេច ស ខេង បានឲ្យដឹងថា «ថ្ងៃមួយនោះ ខ្ញុំឃើញមានក្រុមប្រឹក្សាមួយនោះ ខ្ញុំមិនបញ្ចេញឈ្មោះទេ គាត់ទៅកាត់ដីមួយដំ១០០០ហិកតា ហើយសួរថា តើសិទ្ធិរបស់គាត់ឬអត់? គាត់គ្មានសិទ្ធិទេ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មានសិទ្ធិដែរ ហើយជឿថា រដ្ឋមន្ដ្រីផ្សេងទៀត ក៏គ្មានសិទ្ធិដែរ ។ ចៅហ្វាយខេត្ត អត់ទាំងដឹងទៀត ហើយចៅហ្វាយខេត្ត ក៏គ្មានសិទ្ធិបែបនោះទៅទៀត ។ តែគាត់ជាក្រុមប្រឹក្សាមួយ គាត់មានសិទ្ធិ ដើម្បីបង្ខាំងដីមួយកន្លែងជាង១០០ហិកតា ដើម្បីយកដីហ្នឹងទៅអភិវឌ្ឍន៍ស្អីចឹង ។ ដល់ចឹងទៅប៉ះជាមួយប្រជាជន នៅកន្លែងណុងស្រាប់ និងអ្នកទៅអភិវឌ្ឍន៍ថ្មី»។

មិនត្រឹមតែក្រុមប្រឹក្សាគ្មានសិទ្ធិកាត់ដីទេ សូម្បីក្រសួងមហាផ្ទៃក៏គ្មានសិទ្ធិដែរ គ្រាន់តែជួយណែនាំ ដើម្បីចាត់ចែងការងារប៉ុណ្ណោះ។ នេះជាប្រសាសន៍របស់សម្តេច ស ខេង៕

To Top