ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញបិទសន្និបាត លទ្ធផលការងារ ឆ្នាំ២០១៩ និងលើកទិសដៅ បន្ត២០២០ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុង អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រសួងមហាផ្ទៃ គឺជាសេនាធិការមួយដ៏សំខាន់ របស់រាជរដ្ឋាភិបាល ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិ លើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ការងាររបស់ក្រសួងនារយៈពេលកន្លងមកនេះ គឺមានកិច្ចសហការចូលរួមពីកម្លាំង អនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ក្នុងសង្គមកាន់ តែមានប្រសិទ្ធភាពថែមទៀត៕

To Top