ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថាកម្ពុជា គ្មានទំនាស់ការទូតជាមួយម៉ាឡេស៊ីនោះទេ ពាក់ព័ន្ធបញ្ហាជំងឺកូវីដ19 ។
ការអះអាង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បែបនេះបានធ្វើឡើង ក្រោយរដ្ឋាភិបាលម៉ាឡេស៊ី ប្រកាសថាបានរកឃើញស្រ្តី វ័យចំណាស់ជនជាតិ អាមេរិកម្នាក់ មានផ្ទុកវីរ៉ុសកូរ៉ូណា បន្ទាប់ពីចាកចេញពីកម្ពុជា នោះហើយត្រូវបានក្រសួង សុខាភិបាល បានទាមទារឲ្យម៉ាឡេស៊ី ត្រួតពិនិត្យឡើងវិញ លើករណីនេះផង ។