ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិសដៅ ការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រាជរដ្ឋាភិបាល គ្មានភាពចាំបាច់អ្វីត្រូវលាក់បាំង ប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ19 នោះទេ ខណៈរាជរដ្ឋាភិបាល មានស្មារតីទទួលខុស ត្រូវគ្រប់គ្រាន់ ចំពោះប្រជាពលរដ្ឋខ្មែរ ៕