ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ស្រុក ខណ្ឌ ដែលអវត្តមាន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ៣ដងឬលើសពីនេះ ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ថា”ខ្ញុំសូមប្រាប់អភិបាលរាជធានី ខេត្តទាំងអស់សម័យប្រជុំក្រុមប្រឹក្សា និងគណៈអភិបាល អភិបាលខេត្ត រាជធានី មិនត្រូវអវត្តមាន។បើអវត្តមានតែ៣ដង ខ្ញុំដកចេញពីតំណែង ។ដាច់ខាតខ្ញុំដកហើយព្រោះរឿងអីលោកឯងត្រូវអវត្តមាន អីចឹងសម្ដេចក្រឡាហោម ត្រូវតាមដានឲ្យខ្ញុំ”៕
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានហាមដាច់ខាត មិនត្រូវឲ្យអភិបាល រាជធានី ខេត្ត អវត្តមាន ក្នុងកិច្ចប្រចាំខែនោះទេ ។