ព័ត៌មានជាតិ

សៀវភៅ “ប្រាសាទព្រះវិហារ”របស់លោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រត្រូវបានបោះពុម្ព ចែកចាយទៅតាមស្ថាប័នជាច្រើន

ភ្នំពេញ៖ សៀវភៅស្ដីពី “ប្រាសាទព្រះវិហារ” របស់លោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ត្រូវបានបោះពុម្ពចំនួន៥០០០ច្បាប់ ចែកចាយទៅតាមស្ថាប័ន ជាច្រើនក្រោមការឧបត្ថម្ភថវិកាពី ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។

ស្នាដៃ”ប្រាសាទព្រះវិហារ”របស់លោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រត្រូវបានបោះពុម្ពចែក ចាយទៅតាមស្ថាប័នមួយចំនួនដូចជា៖ វត្តអារ៉ាម គ្រឹះស្ថានសិក្សា ស្ថាប័នរដ្ឋ ខេត្ត រាជបណ្ឌិត្យសភាកម្ពុជា បណ្ណាល័យ និងប្រព័ន្ធផ្សព្វផ្សាយជាដើម។

បើតាមការអះអាងរបស់លោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ស្នាដៃប្រាសាទព្រះវិហារ មានចែកចេញជា ៥ផ្នែក៖

– សម័យអតីតកាលដ៏រុងរឿង ទាក់ទងទៅនឹងអត្ថន័យសិលាចារឹក និងប្រវត្តិព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទព្រះវិហារ

  – សម័យព្រះបាទនរោត្តមសីហនុ ដែលបានប្តឹងប្រទេសសៀមទៅតុលាការ យុត្តិធម៌ ទីក្រុងឡាអេ/ICJ ទាមទារយក ប្រាសាទព្រះវិហារមកជាសម្បត្តិខ្មែរវិញ

  – សម័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានបញ្ចូល និងចុះឈ្មោះ”ប្រាសាទព្រះវិហារ”ក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក” (World Heritage)

    – ឧបសម្ព័ន្ធ ដែលមានឯកសារជាច្រើន ទាក់ទងទៅនឹងប្រាសាទព្រះវិហារ ដូចជាសន្ធិសញ្ញាអន្តរជាតិផ្សេងៗ សាដីកាតុលាការយុត្តិធម៌អន្តរជាតិ/ICJ ផែនទីអន្តរជាតិកម្ពុជា-សៀម និងការ ឈ្លានពានរបស់ប្រទេសថៃមកលើប្រាសាទព្រះវិហារខ្មែរ និងទឹកដីព្រំដែនខ្មែរ 

        – ទស្សនៈអ្នកនិពន្ធស្តីអំពីតំបន់ “ជួរភ្នំដងរែក” ក្នុងការអភិវឌ្ឍន៍ទៅថ្ងៃក្រោយ។

បន្ថែមពីលើអត្ថន័យខាងលើយើងមាន រូបភាពព័ណ៌រ/Color ជាង ១៥០ សន្លឹក ដែលបង្ហាញពីសម្រស់ប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ១៩៣០។

គូសបញ្ជាក់ថាប្រវត្តិប្រាសាទព្រះវិហារត្រូវបានអ្នកប្រាជ្ញបារាំងសិក្សាស្រាវជ្រាវតាំងតែពីចុងសតវត្សរ៍ទី១៩តាមរយៈសិលាចារឹក ប្រវត្តិសាស្ត្រ  រចនាបទ/style/architecte ភូមិសាស្ត្រ-ព្រំដែន និងសន្ធិសញ្ញា

ចំណែកលោក បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ  គឺសិក្សាសំខាន់បំផុតលើបញ្ហា៖

-រកមូលហេតុអ្វីខ្លះដែលនាំឲ្យព្រះមហាក្សត្រខ្មែរសម័យដើមលោកបាននាំគ្នាសាងសង់ប្រាសាទព្រះវិហារពីមួយទៅ មួយអស់រយៈកាលជាង១០០ឆ្នាំ។ ដើម្បីអ្វី?

        – រកព្រលឹងខ្មែរ ឬព្រលឹងប្រាសាទព្រះវិហារ

        – រកបណ្តាំបុព្វបុរសខ្មែរយើងតាម រយៈសាសនា ប្រាសាទ ចម្លាក់ សិលា ចារឹក និងទីតាំងភូមិសាស្ត្រ

       – ជាពិសេសលើមនោគមន៍វិជ្ជា ទ្រឹស្តី នយោបាយ សីលធម៌ និងរបៀបរបបគ្រប់ គ្រងនគរប្រទេសជាតិ

       – ចងក្រងប្រវត្តិប្រាសាទព្រះវិហារ ពី សតវត្សរ៍ទី១១ រហូតមកដល់សម័យសម្តេចតេជោ ហ៊ុន សែន៕

To Top