ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២០ ដល់ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែង ដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។
អគ្គិសនីស្វាយរៀងបានបញ្ជាក់ថា ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុត ដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕