ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ សុខភាពមាតា ទារក និងកុមារ ជាអាទិភាពចម្បងណ ក្នុងវិស័យសុខាភិបាល

កំពង់ចាម ៖ ក្នុងការអញ្ជើញជាគណៈ អធិបតី ក្នុងកម្មវិធីទិវាជាតិ សុខភាពមាតាទារកនិ ងកុមារ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២០ នៅមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា វឌ្ឍនភាពការងារ សុខភាពមាតា ទារក និងកុមារ ជាអតិភាពចម្បងមួយ ក្នុងវិស័យសុខាភិបាល មានភាពប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា កម្ពុជា សម្រេចបាន ជាទីមោទនៈពិសេសជោគជ័យ ក្នុងការសម្រេចគោលដៅ អភិវឌ្ឍសហស្សវត្សទី ៤ និង ទី៥ ឆ្នាំ ២០១៥ ក្នុងការកាត់បន្ថយអត្រាមរណភាព របស់កុមារអាយុ ក្រោម៥ឆ្នាំ និងមរណភាពរបស់ មាតាបានប្រមាណ ៨៣% ។រហូតមកដល់ឆ្នាំ ២០១៩ អត្រាស្លាប់របស់មាតា ទារក និងកុមារ បានថយចុះជាច្រើន ជាបន្តបន្ទាប់ផងដែរ ។

ការអនុវត្តគោលនយោបាយជាតិ គាំពារសង្គម កំពុងត្រូវបានជំរុញយ៉ាងខ្លាំង ក្នុងការលើកកម្ពស់ សុខមាលភាព សាមគ្គី ភាពសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា បេឡាជាតិរបបសន្តិសុខសង្គម (បសស) កំពុងផ្តល់សេវាថែទាំ សុខមាលភាពរបស់ប្រជាជនខ្មែរ ពេលចាស់ជរា នឹងពេលទទួលរងហានិភ័យផ្សេងៗ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានយក ចិត្តទុកដាក់ខ្ពស់ ដើម្បីសុខុមាលភាព មាតា ទារក ពិសេសការផ្ដល់ជូនកម្មការិនី ទាំងក្នុង និងក្រៅប្រព័ន្ធ ទាំងពេលពិនិត្យ និងសម្រាលកូនតាមមន្ទីរពេទ្យរដ្ឋដោយពុំមានការបង់ថ្លៃ និងទទួលបានថវិកាឧបត្ថ ម្ភពីមូលនិធិសមធម៌សុខាភិបាលចាប់តាំង ពីខែមករាឆ្នាំ ២០១៩ មក រយៈពេលជិតពីរខែ ដើម ឆ្នាំ២០២០ នេះ នៅទូទាំងខេត្ត កម្មការិនីដែលសម្រាលកូន មានចំនួន ៦១៤ នាក់ ដោយក្នុងកូន១ នាក់ទទួលបាន ៤០ម៉ឺនរៀល និងទទួលរបបឧបត្ថម្ភបន្ថែម១២០%ទៀត (ពីនយោជក ៥០% និងពី បសស ៧០% ) ។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភ និងកុមារ អាយុ ២ ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ដើម្បីជួយសម្រាលបន្ទុក លើកកម្ពស់ជីវភាពរស់នៅ និង អាហារូប ត្ថម្ភដល់ស្ត្រី និងកុមារ។

កិច្ចការនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយស្ថាប័នសុខាភិបាលចាប់តាំងពីថ្ងៃ០១ ខែ មិថុនា ឆ្នាំ ២០១៩ ដល់ថ្ងៃ៣១ ខែមករា ឆ្នាំ ២០២០ ហើយចាប់ពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២០ មក រាជរដ្ឋាភិបាលបានផ្ទេរឲ្យស្ថិតក្រោមការ គ្រប់គ្រង របស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមប្រតិ បត្តិការរបស់ មន្ទីរសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា រាជធានី-ខេត្ត វិញ ៕

To Top