ភ្នំពេញ ៖ ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីវាយប្លន់ យកម៉ូតូរងគ្រោះ ត្រូវបានកម្លាំងព្រហ្មទណ្ឌ ខណ្ឌចំការមន បង្រ្កាបបាននៅផ្ទះសំណាក់៣៤២ តាមផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលវេលាម៉ោង០៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែ កុម្ភ: ឆ្នាំ ២០២០ ។
លោក មៀច ឈួនស៊ីម៉ូលីន អធិការរង ទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីបុរសរងគ្រោះឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ម្ចាស់ម៉ូតូម៉ាកឌ្រីមសង់សឹ១២៥ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AH-៩៧៦៣ សេរីឆ្នាំ២០២០ ដោយមានជនសង្ស័យចំនួន៦នាក់ វាយប្លន់យកម៉ូតូបានសំរេច ។
ក្រោយពីធ្វើសកម្មភាព នាយផ្នែកព្រហ្មទណ្ឌខណ្ឌ ចុះស្រាវជ្រាវរហូតរយះពេល៣ម៉ោង បង្រ្កាបបានជនសង្ស័យចំនួន៦នាក់ និងដកហូតម៉ូតូជនរងគ្រោះបានមកវិញ ។ ជនសង្ស័យទី១ ឈ្មោះ ចន្ថា វិច្ឆិកា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ
២.ឈ្មោះ សើរ ចាន់ដារ៉ា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន,
៣.ឈ្មោះ សើរ ចាន់កក្កដា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន
៤.ឈ្មោះ ទូច ឃួន ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន
៥.ឈ្មោះ សុខា វិរៈបុត្រ ភេទប្រុស ជាតិខ្មែរ មុខរបរអ្នកចាក់សាក់
៦.ឈ្មោះ នង រតនា ភេទប្រុស ជាតិខ្មែរ មុខរបរគ្មាន ។
ក្រោយឃាត់ខ្លួន ដកហូតវត្ថុតាងរួមមាន :
១.ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ កណ្តាល1AH-9763 (របស់ជនរគ្រោះ ) ។
២.ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាកលស្លាកលេខ កំពង់ចាម1D-9549 ។
៣.ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-1445 ។
៤.ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅអ៊ុតស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HI-954 ។ ជនសង្ស័យចំនួន៤នាក់ កម្លាំងនគរបាល ឃាត់នៅផ្ទះសំណាក់៣៤២ ក្រោយមកក៏ឃាត់ បាន២នាក់ទៀត នៅតាមផ្លូវដងផ្លូវ ។ ចំណែកម៉ូតូរបស់អ្នករងគ្រោះ នគរបាល ដែលដកហូតពីជនសង្ស័យ រងចាំឆ្លងយោបល់ ព្រះរាជអាជ្ញាប្រគល់អោយអ្នករងគ្រោះវិញ ។
បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង០៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី ៕