ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យការដ្ឋាន ទប់ច្រាំងទន្លេនៅខេត្តក្រចេះនិងរៀបចំ ទីទួល សុវត្ថិភាព សម្រាប់ ជម្លៀស ពលរដ្ឋនៅរដូវវស្សា

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការដ្ឋានទប់ច្រាំងទន្លេកុំឱ្យបាក់នៅក្នុងខេត្តក្រចេះ និងរៀបចំទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេល មានទឹកជំនន់នៅរដូវវស្សា។

គួរបញ្ជាក់ថាប្រជាពលរដ្ឋនៅស្រុកចិត្តបុរី ខេត្តក្រចេះប្រមាណ ជិត២ពាន់គ្រួសារ តែងតែជួបគ្រោះទឹកជំនន់រៀងរាល់ឆ្នាំនៅរដូវវស្សា។

ចំពោះទីទួលសុវត្ថិភាព «ទួលតាឃីន» ដែលអាជ្ញាធររៀបចំនេះមានទំហំ ២៤០ហិកតាទីតាំងខ្ពស់ល្អ អាចឱ្យប្រជាពលរដ្ឋស្នាក់នៅនិងយកគោក្របីជាង ៤,០០០ក្បាលមកដាក់នារដូវទឹកឡើង។

ទេសរដ្ឋមន្ត្រី គន់ គីមក៏បានណែនាំ ឱ្យអាជ្ញាធរដែនដី ជួយថែរក្សារទីទួលសុវត្ថិភាពនេះ ឱ្យបានល្អ និងរៀបចំផ្លូវ ដីឡូត៍សម្រាប់ប្រជាពលរដ្ឋរៀបចំ ទឹកស្អាតបង្គន់អនាម័យត្រៀមបម្រុងសម្រាប់ពេលមានទឹកជំនន់ ក្នុងរដូវវស្សា៕

To Top