ព័ត៌មានជាតិ

សម្ដេចតេជោ សោកស្ដាយ ចំពោះម៉ាឡេស៊ី ដែលបានប្រកាសថា រកឃើញស្រ្តីម្នាក់ ផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា

នាយករដ្ឋមន្រ្តី ណែនាំឲ្យលោកប្រាក់ សុខុន ហៅទូតម៉ាឡេស៊ី មកបំភ្លឺលើករណី រកឃើញស្រ្តីម្នាក់

នាយករដ្ឋមន្រ្តី ណែនាំឲ្យលោកប្រាក់ សុខុន ហៅទូតម៉ាឡេស៊ី មកបំភ្លឺលើករណី រកឃើញស្រ្តីម្នាក់ ផ្ទុកជំងឺកូវីដ១៩https://dap-news.com/national/2020/02/24/35438/https://dap-news.com/national/2020/02/24/35441/

បាន​បង្ហោះ​ដោយ Dap_News_Website នៅ ច័ន្ទ 24 កុម្ភៈ 2020

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ជូនជនរួមជាតិទូទាំងប្រទេស អំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសោកស្ដាយ យ៉ាងខ្លាំង ចំពោះលោកស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសុខាភិបាល ម៉ាឡេស៊ី ដែលបានប្រកាសថា រកឃើញស្រ្តីម្នាក់ ផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា ព្រោះបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកម្ពុជា លើឆាកអន្តរជាតិ ។

សម្ដេចតេជោក៏បានលើកឡើងថា ម៉ាឡេស៊ី ត្រូវតែធ្វើការទទួលខុស ត្រូវលើបញ្ហានេះ ខណៈសម្ព័ន្ធភាពកម្ពុជា-ម៉ាឡេស៊ីនឹងអាចមានការ ប្រែប្រួលផងដែរ។

To Top