ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេស ជូនជនរួមជាតិ ទូទាំងប្រទេស អំពីស្ថានភាពថ្មីៗ ចុងក្រោយពាក់ព័ន្ធ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បញ្ហាជំងឺកូវីដ១៩ មិនធ្វើឲ្យប៉ះពាល់ដល់ យុទ្ធសាស្រ្តផ្លូវនិងខ្សែ ក្រវាត់របស់ចិននោះទេ ហើយក៏មិនរំខានខ្លាំង ដល់សេដ្ឋកិច្ចចិននោះដែរ ។
ក្នុងនោះសម្ដេចតេជោ ក៏បានលើកឡើងពី សម្ដីប្រមុខរដ្ឋចិនថា នឹងជួយកម្ពុជាតាមតម្រូវការ ដែលវាផ្ទុយពីពេលមុនៗ ដែលចិនថានឹងជួយកម្ពុជា តាមលទ្ធភាព ៕