ភ្នំពេញ៖ សេចក្តីរាយការណ៍ព័ត៌មានអន្តរជាតិនានា បានរាយការណ៍ឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Datuk Seri Dzulkefly Ahmad បានប្រកាសលាលែង ពីតំណែងរបស់ខ្លួនភ្លាមៗ ក្រោយពីនាយករដ្ឋមន្រ្តីវ័យ ៩៤ឆ្នំា មហាធា មហាម៉ាត់ លាលែងតំណែង។
ការលាលែងតំណែងរបស់ លោក Datuk Seri Dzulkefly Ahmad នេះធ្វើឡើង ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងជាថ្មីម្តងទៀតថា ប្រសិនបើសម្តេចនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី សម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាល តែម្តងដោយសារធ្វើការខ្ជីខ្ជារ ដែលប្រកាសពីការរកឃើញ ស្រ្តីអាមេរិកាំងវវ័យ៨៣ឆ្នាំម្នាក់ ផ្ទុកមេរោគCovid-19។ ស្រ្តីរូបនោះ បានចាកចេញពីប្រទេសកម្ពុជា ក្រោយពីធ្វើដំណើរ តាមនាវាទេសចរណ៍Westerdam ដែលត្រូវបានអនុញ្ញាតិឱ្យចូលចត នៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ៕