ព័ត៌មានជាតិ

លោក ស៊ុំ សោភ័ណ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ច ពិភាក្សាតុមូល នៃវេទិកា រាជរដ្ឋាភិបាល-វិស័យ ឯកជន ពាក់ព័ន្ធ ទំនាក់ទំនង វិជ្ជាជីវៈ

ភ្នំពេញ៖លោក ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាវាគ្មិន ក្នុងកម្មវិធីកិច្ចពិភាក្សាតុមូល នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ( G-PSF Roundtable Discussion on Industrial Relations) ដែលរៀបចំឡើងដោយសមាគម សហគ្រិនស្រ្តីកម្ពុជា (CWEA) នៅភោជនីយ៍ដ្ឋាន អេឌែន ផាក (Eden Park Restaurant) រាជធានីភ្នំពេញ ។

តាមការឱ្យដឹងពីតំណាងសមាគម ​សហគ្រិនស្រ្តីកម្ពុជា (CWEA) បានបញ្ជាក់ថា លោក ស៊ុំ សោភ័ណ បានលើកឡើងពីវឌ្ឍនភាព នៃការអនុវត្ត របបសន្តិសុខសង្គម សម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាលើកឡើង ពាក់ព័ន្ធនឹងទំនាក់ទំនង ឧស្សាហកម្ម (Industrial Relations) ជាពិសេសចូលរួម គាំទ្រ និងលើក កម្ពស់សកម្មភាព របស់ស្រ្តីនៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចតាមរយៈ ការអនុវត្តច្បាប់ និងកាតព្វកិច្ចរបស់ និយោជកឲ្យសមស្របតាម យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធីពិក្សាតុមូលនេះ មានការចូលរួមពីសំណាក់ សមាគមសហគ្រិនស្រ្តីកម្ពុជា និង ស្ថាប័នពាក់ព័ន្ធប្រមាណជាង ៣០ស្ថាប័ន ៕

To Top