ព័ត៌មានជាតិ

ទូតចិនប្ដេជ្ញាផ្គត់ផ្គង់ វត្ថុធាតុដើម ដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈម លើវិស័យកាត់ដេរ

ភ្នំពេញ៖ លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្ត យ៉ាងមុតមាំ នៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា នឹងរិះរកគ្រប់វិធីសាស្រ្ត ផ្គត់ផ្គង់វត្ថុធាតុដើម ដល់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈមលើវិស័យកាត់ដេរ នាពេលបច្ចុប្បន្ន។

ផ្ទាំងពាណិជ្ជកម្ម

លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងបែបនេះ ក្នុុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

To Top