ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកទឹក លើកង់បីស្លាប់ឪពុកកូន ២នាក់ និងរបួសធ្ងន់៤នាក់

ភ្នំពេញ៖ រន្ធត់ណាស់ ក្រឡាប់រថយន្តធុនធំដឹកទឹក សង្កត់លើម៉ូតូកង់បីឥណ្ឌា ស្លាប់២នាក់ឪពុកកូន និងស្ត្តី្រជាម្តាយពោះធំ ម្នាក់ទៀត រងរបួសបាក់ជើង ចំណេះជិះម៉ូតូ ៣ នាក់ទៀតរងរបួសធ្ងន់ នៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ ចំណុចស្តុបព្រែកហូ សង្កាត់ព្រែកហូ ក្រុងទឹកខ្មៅ ខេត្តកណ្តាល។

លោកយី វណ្ណដា អធិការក្រុងទឹកខ្មៅ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យពីរនាក់ឪពុកកូនស្លាប់ ចំណែកម្ដាយ មានផ្ទៃពោះ រងរបួសបាក់ជើង រីឯ ៣នាក់ទៀត ជិះម៉ូតូបាន រងរបួសធ្ងន់ ផងដែរ។
លោកបានបញ្ជាក់ថា រថយន្តបង្កបើកលឿន ខណៈមកដល់ចំណុច កើតហេតុ បានបួងចង្កូតបណ្ដាលឱ្យ ក្រឡាប់លើម៉ូតូកង់បី និងម៉ូតូ ជនរងគ្រោះផ្សេងទៀត។ បច្ចុប្បន្នជនបង្ករ ជាអ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរក អត្តសញ្ញាណជនបង្ក យកមកដល់ទៀត ទោសទៅតាមផ្លូវច្បាប់ ៕

To Top