នយោបាយ

កម្ពុជាមិនផ្ដល់ឱកាស ឲ្យបរទេសជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ដែលនាំទៅដល់ ការបង្កចលាចល និងបាត់បង់សន្តិភាពនោះទេ (វីដេអូ)

កម្ពុជាមិនផ្ដល់ឱកាស ឲ្យបរទេសជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ដែលនាំទៅដល់ការ

កម្ពុជាមិនផ្ដល់ឱកាស ឲ្យបរទេសជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង ដែលនាំទៅដល់ការ បង្កចលាចល និងបាត់បង់សន្តិភាពនោះទេ

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 25 កុម្ភៈ 2020

ភ្នំពេញ៖ ស្របពេលដែលប្រទេស កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ស្ទើរគ្រប់វិស័យនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា កម្ពុជានឹងមិនផ្ដល់ឱកាសឲ្យបរទេស ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងដែលនាំឲ្យមានការបង្កចលាចល និងបាត់បង់សន្តិភាពនោះទេ។

នៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចបានក៏បានរំលឹក ពីគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចដែល ឈានដល់ការផ្ដាច់ខ្លួន ពីសំណាក់អតីតក្រុមខ្មែរក្រហម ប្រែក្លាយពីសត្រូវស៊ីសាច់ ហុតឈាម មកអង្គុយធ្វើការជាមួយគ្នា និងចូលរួមអភិវឌ្ឍន៍ ប្រទេសជាមួយគ្នាផងដែរ ។

សម្ដេចបានលើកឡើង ជាចម្ងល់ថា “ប៉ុណ្ណឹងហើយតើអ្នកឯង ទៅរកអីទៀត អ្នកឯងចង់បំបែក បំបាក់ជាតិអីទៀត”។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “យើងមិនអត់ឱនជាដាច់ខាត នូវទង្វើណាដែលនាំឲ្យមានការបែកបាក់នោះទេ។ ហើយយើងក៏មិនផ្ដល់ឱកាស បរទេសជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា នាំទៅដល់ចលាចល និងបាត់បង់សន្តិភាពដែរ”៕

ដោយ៖ បាន ធារ៉ូ

To Top