នយោបាយ

ប្រមុខរាជរដ្ឋាភិបាល ប្រកាសស្វាគមន៍ រាល់ជំនួយបរទេសទាំងអស់ យកមកអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយមិនរើសអើង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាស្វាគមន៍ជំនួយគ្រប់បណ្ដាប្រទេសទាំងអស់ ដោយមិនរើសអើង ប្រទេសណាមួយឡើយ ដើម្បីចូលអភិវឌ្ឍន៍ ប្រទេសកម្ពុជាឲ្យកាន់តែ មានភាពរីកចំរើន ទៅមុខឥតឈប់ឈរ ។

ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកុរណាខ្ញុំស្វាគមន៍ ជាមួយជំនួយទាំងអស់ ដែលចូលរួមអភិវឌ្ឃន៍កម្ពុជា។យើងស្វាគមន៍ពីជប៉ុន ជប៉ុនជួយស្ពានយើង នៅកំពង់ចាម ដែលហៅស្ពានគីហ្សូណា ជប៉ុនជួយយើងស្ពាន តឹបាហ្សា នៅអ្នកលឿង ជប៉ុនជួយយើង ផ្លូវជាតិលេខ១ ឥលូវកំពុងជួយយើងផ្លូវជាតិលេខ៥នេះ ដើម្បីពង្រីកពីព្រែកក្តាម មកទល់ពោធិ៍សាត់ មកបាត់ដំបងយើងស្វាគមន៍ ធនាគារពិភពលោក យើងស្វាគមន៍ ធនាគារអភិវឌ្ឍន៍ អាស៊ីយ៍ ដែលបានចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ”៕

To Top