ភ្នំពេញ៖អគ្គីភ័យឆាបឆេះរហូតដល់ ដួលរលំអគាររោងចក្រផលិតបារី ដ៏ធំមួយកន្លែងទាំងស្រុងស្ថិតនៅជិតវត្តព្រៃស្ពឺ ក្នុងភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
សេចក្ដីរាយកាណ៍នានាបាន ឲ្យដឹងថា នៅរំលងអធ្រាត្រគេ បានឃើញអណ្តាតភ្លើងហុយចេញពីក្នុងរោងចក្រ ស្រាប់តែមិន យូរប៉ុន្មានភ្លើងបានឆេះពេញ បន្ទុកគួបផ្សំខ្យល់ខ្លាំងទៀត គឺធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំងឡើង ហូតដល់ដួលរលំអគារនៃ រោងចក្រនេះទាំងស្រុង។
ករណីឆេះរលំអគារ នៃរោងចក្រនេះ មិនបណ្តាលឲ្យរាលដាល ដល់ផ្ទះពលរដ្ឋ នៅក្បែរនោះទ
។ដោយសារតែ ស្ថានភាពភ្លើងមិនទាន់ រលត់អាជ្ញាធរបាន សម្រេចចិត្តប្រើអេស្កាវ៉ាទ័រ កាយបើកផ្លូវបង្កភាពងាយស្រួល ដល់កងកម្លាំង ពន្លត់អគ្គីភ័យ៕
![](https://dap-news.com/wp-content/uploads/2020/02/photo_2020-02-27_08-40-54-1-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/02/photo_2020-02-27_08-40-56-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/02/photo_2020-02-27_08-40-58-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/02/photo_2020-02-27_08-41-00-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)