ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹក ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមករា ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួម លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតប្រមាណជា ២០០នាក់៕ដោយ អេង ប៊ូឆេង