នយោបាយ

អ្នកនាំពាក្យ៖ អ្នកនិយាយថា សម្តេចតេជោកាន់អំណាចយូរផ្តាច់ការ គឺរំលោភរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ ក្នុងនាមជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានលើកឡើងថា ចំពោះមនុស្សមួយចំនួនដែលនាំគ្នានិយាយថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាន់អំណាចយូរផ្តាចការនោះ គឺជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជា។

លោក សុខ ឥសាន តាមរយៈតេឡេក្រាមនៅរសៀលថ្ងៃទី២៧ កុម្ភៈ បានថ្លែងថា ការកាន់អំណាចយូរមិនមែនផ្តាច់ការទេ បេីអំណាចនោះ បានមកពីឆន្ទៈរបស់ប្រជាជន និងស្របតាមរដ្ឋធម្មនុញ្ញ ។

លោកថា “ដូច្នេះការ និយាយថាសម្តេចតេជោកាន់អំណាច យូរផ្តាច់ការ គឺជាការប្រមាថឆន្ទៈប្រជាជនកម្ពុជា និងរំលោភ រដ្ឋធម្មនុញ្ញកម្ពុជា”។

សូមបញ្ជាក់ថា គិតមកដល់បច្ចុប្បន្នសម្តេចតេជោ ឡើងជានាយករដ្ឋមន្រ្តីកម្ពុជា ប្រមាណជាជាង៣០ឆ្នាំហើយ៕

To Top