ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបជាង១ ពាន់នាក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញប្រគល់ សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេ បានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធី ប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
និស្សិតដែលទទួលបានសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។

ពិធីប្រគល់សញ្ញាបត្រនាព្រឹកនេះក៏មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ២២នាក់ផងដែរ។

To Top