ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើសន្និសីទ សារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍” នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឲ្យបានយល់ច្បាស់ ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងទេសចរណ៍ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល៕ ដោយ៖ធី លីថូ

To Top