ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអះអាងរហូតមក ដល់ពេលនេះ នៅកម្ពុជា មិនមានសាលារៀនណាមួយ ប្រកាសបិទ្វារមិនសិស្ស ទៅរៀន ដោយសារភ័យខ្លាច ជំងឺកូវីដ១៩ នោះទេ ទោះបីជាបណ្តាប្រទេសមួយចំនួន បាននិងកំពុងបិទទ្វារសាលារៀន ជាបណ្តោះអាសន្នក្តី ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ យ៉ាងដូច្នេះថា ៖ «ឥឡូវនេះយើងមិនទាន់ ដាក់ឲ្យសាលារៀន ណាមួយត្រូវ បិទទ្វារនោះទេ ក្នុងពេលប្រទេសមួយចំនួនបានឲ្យបិទទ្វារសាលារៀន ហើយនៅតាមបណ្តាក្រុមហ៊ុន អនុញ្ញាតឲ្យបុគ្គលិកមួយចំនួន ធ្វើកាពីផ្ទះតាមអនឡាញ» ។
សម្តេចបន្តថា សាកលវិទ្យាល័យមួយចំនួន នៅប្រទេសចិន បានរៀនតាមរយៈអនឡាញ ហើយពេលនេះ និស្សិតខ្មែរយើង ដែលមកលេងស្រុកខ្មែរ នៅពេលចូលឆ្នាំចិនក៏ នឹងចាប់ផ្តើមរៀន តាមប្រព័ន្ធអនឡាញផងដែរ ។ ក្រសួងអប់រំត្រូវធ្វើការ ទំនាក់ទំនងលើបញ្ហានេះ ។
សម្តេចបន្ថែមថា ដើម្បីកុំឲ្យស្ទះដំណើរការរៀនសូត្រប្រទេសចិន បានរៀបចំឲ្យនិស្សិតកម្ពុជា យើងរៀនតាមរយៈប្រព័ន្ធអនឡាញ ។ អីញ្ចឹងសម្រាប់កម្ពុជា យើងមិនទាន់ដល់ដំ ណាក់កាលនេះទេ ។ ហើយការជួបជុំ នៅតែអនុញ្ញាតឲ្យធ្វើ ដោយមិនទាន់ដល់កម្រិត បំបែកមិនមានការជួប ជុំគ្នានោះទេ ប៉ុន្តែត្រូវមាការប្រុងប្រយ័ត្ន ។
សម្តេចតេជោបានបញ្ជាថា គ្រប់មាត់ច្រកចេញ ចូលទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយត្រួត ពិនិត្យមនុស្ស ចេញចូល ប៉ុន្តែសម្ដេច ក៏បានសម្ដែងការសោកស្ដាយ ចំពោះស្រ្តីម្នាក់ ដែលទៅទទួលកូនត្រឡប់មកពីក្រៅប្រទេស ហើយចោទរដ្ឋាភិបាលថា កូនគាត់មកពីរៀន នៅខាងក្រៅមិន បានទទួលការត្រួតពិនិត្យ រកជំងឺកូវីដ១៩ នៅព្រលានយន្តហោះនោះទេ ។
ឆ្លើយតបញ្ហានេះសម្ដេចពន្យល់ថា ផ្ទុយទៅវិញគាត់ មានការយល់ច្រឡំ ថា មិនបានទទួលការពិនិត្យ ដោយយកឧបករណ៍ ទៅពិនិត្យឲ្យចំផ្ទៃមុខ ឬក្បាលនោះទេ តែមន្រ្តីជំនាញបានពិនិត្យ តាមម៉ាស៊ីនស្គែន រួចហើយ ដោយពេលដើរឆ្លងកាត់គេ ដឹងជាការស្រេច ដោយអ្នកដែលមានក ម្តៅខ្លាំងនឹងត្រូវយកទៅពិនិត្យព្យាបាល ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ដោយសារជំងឺកូវីដ១៩នេះបាន ធ្វើឲ្យបញ្ហាសេដ្ឋកិច្ច លើពិភពបានកំពុងអង្រួន ហើយទីផ្សារនៅគ្រប់ ទ្វីបទាំងអស់ អត់មានទីផ្សារណាមួយឡើងនោះទេ គឺដាំក្បាលចុះចង្វាក់ផលិតកម្មមួយចំនួន ត្រូវបានបិទព្រោះវត្ថុធាតុដើម ភាគច្រើននាំមកពីចិន ។ បើនិយាយវិស័យកាត់ដេរ នៅកម្ពុជា មានចំនួន៦០ ភាគរយត្រូវនាំចូល វត្ថុធាតុដើមពីចិន ដូច្នេះបានជាយើងស្នើមិត្តចិន បញ្ជូនមកកម្ពុជាឲ្យបានកុំ ឲ្យមានការព្យួរ ឬផ្អាកការ ងារកម្មករ ៕
ដោយ៖ ស សំណាង