ភ្នំពេញ ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តព្រះសីហនុ ត្រូវបានអង្គភាព ប្រឆាំង អំពើពុករលួយ ( ACU) ឃាត់ខ្លួនកាលពីល្ងាច ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នៅក្នុងខេត្តព្រះសីហនុ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ កាលនៅកាន់តំណែង ហើយនាំយកមក កាន់អង្គភាពប្រឆាំង អំពើពុករលួយ ដើម្បីចាត់វិធានការ តាមនីតិវិធី ។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ លោក នួន ប៉ុក ត្រូវបានប្រកាសចូលកាន់តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក ហ៊ុន ភី ប្រធានមន្ទីរចាស់ដែលត្រូវចូលនិវត្តន៍ ។ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ លោកនួន ប៉ុក ផ្លាស់ប្តូរដោយដាក់លោក ចេង ស្រុង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុថ្មី ៕