ព័ត៌មានជាតិ

ចម្រើនណាស់! ខឹងម្តាយដុតផ្ទះចោលខ្ទេច

ភ្នំពេញ : កូនចង្រៃ ខឹងម្តាយស្តីបន្ទោស ដេញចេញពីផ្ទះ កូនរូបនេះបានដុតផ្ទះចោលខ្ទេច នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

មូលហេតុ៖ ដោយសារក្រុមគ្រួសារបានស្តីបន្តោស និងបានបណ្តេញចេញពីផ្ទះ ទើបធ្វើអោយជនសង្ស័យខឹង ដុតផ្ទះចោលតែម្តង។ បច្ចុប្បន្នជនបង្ក ត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដើម្បីសួរនាំបន្ត ។

សមត្ថកិច្ចបានអោយដឹងថា បង្កឈ្មោះ នេត ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាកូនបង្កើត ឈ្មោះ កែវ សន ភេទស្រី អាយុ ៧២ឆ្នាំ ។

ការខូចខាត៖ ផ្ទះមួយខ្នង ទទឹងប្រវែង ៧ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ ធ្វើពីឈើ ប្រកហ្វ៊ីបប្រ៉ូ ជញ្ជាំងបាំងក្តារ និងទ្រព្យសម្បត្តិក្នុងផ្ទះ ឆេះខូចខាតស្ទើរទាំងស្រុង មិនបណ្តាលឲ្យមានអ្នករងរបួស និងរាលដល់កន្លែងផ្សេងទៀតឡើយ៕

To Top