ភ្នំពេញ : កម្លាំងនគរបាល ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីជិះម៉ូតូ០១គ្រឿង ឆក់ទូរស័ព្ទពីបុរសជនបរទេស បានសំរេច កាលវេលាម៉ោង២និង៤០នាទី រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២០ នៅមុខផ្ទះលេខ១២៦ ផ្លូវ៤៥០ ក្រុម១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ចំការមន ។
លោក ផន អូន ប្រធានផ្នែកព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ TUMEN UMIT ALPER អាយុ៥០ឆ្នាំ ជនជាតិទួគី លិខិឆ្លងដែនមិនចាំលេខ (ភ្ញៀវទេសចរណ៍) ស្នាក់នៅផាតឺមិនលេខ១១ ផ្លូវ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ។
លោកប្រធានផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ប៊ុន ពុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ខ្មែរ (អ្នកបើកម៉ូតូ)ទី១ឈ្មោះ ដួង ផុនស៊ីដារ៉េ ភេទប្រុស អាយុ១៧ឆ្នាំខ្មែរ (ជិះខាងក្រោយ អ្នកធ្វើសកម្មភាពឆក់ទូរស័ព្ទ) ជនសង្ស័យទាំពីរនាក់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា គ្មានលេខ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ទាំង២នាក់ គ្មានសារធាតុញៀននោះទេ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុពេលធ្វើសកម្មភាពឆក់ នៅចំណុចកើតហេតុខាងលើ បានសំរេច ជនរងគ្រោះ( បរទេស)ស្រែកផ្អើលប្រជាពលរដ្ឋ ក៍បានជួយស្ទាក់ ហើយសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងព្រហ្មទណ្ឌ ល្បាតដេញតាមទៅដល់ ក៍ធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍ធ្វើការសាកសួរ កសាងសំនុំរឿងចាត់ការតាមច្បាប់ ។
បច្ចុប្បន្នវត្ថុតាងទូរស័ព្ទខាងលើ បានប្រគល់ជូនជនរងគ្រោះ រក្សាទុកបណ្តោះអាសន្ន ចំណែកជនសង្ស័យទាំង២នាក់ បញ្ជូលទៅអធិការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕