ព័ត៌មានជាតិ

អ្នកដឹកនាំកំពូល ផ្នែកថែទាំសុខភាព អន្តរជាតិ បានមកដល់ ប្រទេសកម្ពុជាហើយ

ភ្នំពេញ ៖ លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ ម្ចាស់ពានរង្វាន់ អ្នកដឹកនាំ ផ្នែកថែទាំសុខភាព អន្តរជាតិ កំពូលមួយរូប ក្នុងចំណោម១០០នាក់ (IFAH Top 100 International Healthcare Leaders) បានមកដល់កម្ពុជាហើយ ដើម្បីចូលរួម ចំណែកដល់វិស័យ សុខាភិបាលកម្ពុជា តាមរយៈមន្ទីរពេទ្យ អន្តរជាតិថ្មីមួយ ដឹ ប្រេស្ទីហ្ស៍ (The Prestige Hospital) ដែលនឹងបើកដំណើរការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ។

មានកំណើត និងសញ្ជាតិសិង្ហបុរី លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ ពោរពេញដោយបទ ពិសោធន៍ ជាង២០ឆ្នាំ នៅក្នុងវិស័យ សុខាភិបាល និងជាបុគ្គលដ៏សំខាន់ម្នាក់ ក្នុងអំឡុងពេលវិបត្តិវីរុសសា (SARS) នៅឆ្នាំ២០០៣ នៅឯមន្ទីរពេទ្យ តាន់តុកសេង ដ៏ល្បីល្បាញមួយ នៅប្រទេសសឹង្ហបុរី ។

តាមរយៈមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដែលមានទស្សនៈវិស័យ និងឆន្ទៈខ្ពស់ ក្នុងការជួយ ថែទាំសុខមាលភាព ប្រជាពលរដ្ឋកម្ពុជា លោក គ្រីស្តូហ្វ័រ ក៏សម្រេចចូលមកដឹកនាំ ជានាយកប្រតិបត្តិ របស់មន្ទីរពេទ្យមួយនេះជាមួយអ្នកជំនាញជាច្រើនទៀត មកពី សិង្ហបុរី បារាំង អាមេរិក និងកាណាដា។

មុនពេលលោកចូលរួមជាមួយមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ លោកបណ្ឌិត គ្រីស្តូហ្វ័រ ធ្លាប់មានបទពិសោធន៍ ជានាយកប្រតិបត្តិ នៅស្ថាប័នធំៗដូចជា មន្ទីរពេទ្យតាន់តុកសេង នៅប្រទេសសិង្ហបុរី, NTUC Healthcare Group, Jackson Pharma, Cyrus Healthcare Group, សមាជិក នៃគណៈកម្មការសុខាភិបាល សភាសិង្ហបុរី និង ជាទីប្រឹក្សាជាន់ខ្ពស់ ក្នុងស្ថាប័នផ្សេងៗទៀត។

លោកបណ្ឌិត គ្រីស្តូហ្វ័រ បានមានប្រសាសន៍ថា “ជាមួយនឹងបទពិសោធន៍ ក្នុងវិស័យសុខាភិបាល និងអាជីវកម្ម ជាច្រើនឆ្នាំរបស់ខ្ញុំ ខ្ញុំមានភាពជឿជាក់យ៉ាងមុតមាំថា ខ្ញុំអាចចូលរួមចំណែក មិនត្រឹមតែជាមួយមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ ប្រទេសកម្ពុជា នៅក្នុងវិស័យផ្សេងៗទៀត។ សូមយើងទាំងអស់គ្នា ចូលរួមធ្វើនូវអ្វីៗដែលល្អ ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែប្រសើរឡើង” ។

លោកបណ្ឌិត គ្រីស្តូហ្វ័រ បានបន្ថែមថា “សេវាកម្មនិងស្តង់ដារ ដែលយើងនាំមកកម្ពុជា សុទ្ទតែលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាព របស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ” ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ជាមួយនឹងចក្ខុវិស័យឲ្យក្លាយទៅជាដៃគូ ឈានមុខគេក្នុងការថែទាំសុខភាព ប្រចាំជីវិតរបស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែមទាក់ទង នឹងបញ្ហសុខភាព ការពិគ្រោះយោបល់ និងការព្យាបាលជំងឺ គ្រប់ប្រភេទ សូមទំនាក់ទនង៖ អគារលេខ ១៦ & ១៨ ផ្លូវលេខ ២១ (ខាងត្បូងផ្សារកាប់គោ វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។ ទូរសព្ទ៖ 085 68 95 68; 098 68 95 68; 067 68 95 68

To Top