ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត សុខាភិបាល លើកទី៤១

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ។

សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ដ្រីរាជការ នៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាល រាជធានី-ខេត្ដ ការិយាល័យសុខាភិបាល ស្រុកប្រតិបត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និង ដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ៕

To Top