ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋប្រើប្រាស់ក្រមាជំនួសឲ្យម៉ាស់ ដើម្បីបង្ការជំងឺផ្សេង។