ព័ត៌មានជាតិ

លោក យឹម ឆៃលី ណែនាំអាជ្ញាធរ ខេត្តកំពង់ចាម ខិតខំ ថែរក្សារសន្តិសុខ សុវត្តិភាព សង្គមឆ្នាំ២០២០

កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងជំរុញ ដល់អាជ្ញាធរខេត្តកំពង់ចាម ឲ្យខិតខំបន្ថែមទៀត ក្នុងការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ឲ្យកាន់តែល្អប្រសើរ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០ នាឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបិទសន្និបាត វាយតម្លៃអំពីលទ្ធផល ការងាររដ្ឋបាលខេត្ត កំពង់ចាមមសម្រេចបានក្នុងឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២០ ។

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រាសាសន៍ ថា អំពីសន្តិសុខ សណ្ដា ប់ធ្នាប់សាធារណៈ សុវត្តិភាពសង្គមអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់លើវិធានការ សំខាន់សំខាន់ដូចខាងក្រោម ៖

បន្តជំរុញបំផុសចលនាប្រជាពលរដ្ឋ ចូលរួមក្នុងការអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំនៅគ្រប់មូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូល ដ្ឋានរបស់ខ្លួន ដូចជាសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាពក្មេងទំនើងជាដើម។
ត្រូវខិតខំពង្រឹងសមត្ថភាពជំនាញ វិជ្ជាជីវៈរបស់នគរបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងលើកកម្ពស់ការប្រាស្រ័យទាក់ទង រវាងអាជ្ញាធរ កម្លាំងនគរបាល និងកម្លាំងមានសមត្ថកិច្ចនានា ជាមួយប្រជាពលរដ្ឋ តាមរយៈការលើក កម្ពស់ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាអត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតស្នាមនានា ព្រមទាំងការចុះជួយដោះស្រាយ ការលំបាកនានា របស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា និងនៅពេលប្រជាពលរដ្ឋ ជួបទុក្ខលំបាកខ្វះខាតក្នុងជីវភាព ពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជំរុញលើកទឹកចិត្តប្រជា ពលរដ្ឋ ឱ្យចូលរួមក្នុងចលនាគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ។

To Top