ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញត្រឡប់ មកពីបំពេញទស្សនកិច្ច ការងារ នៅឡាវ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២០បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រឡប់មកពីបំពេញ ទស្សនកិច្ចការងារ នៅប្រទេសឡាវ។

នាឱកាសបំពេញទស្សនកិច្ច អស់រយៈពេល៣ថ្ងៃនោះ សម្តេចក្រឡាហោម ស ខេង ព្រមទាំងគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទទួលកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ ពីគណៈប្រតិភូភាគីឡាវ និងបានជួបប្រជុំពិភាក្សា ការពាក់ព័ន្ធផ្សេងៗ ហើយក៏ទទួលបាននូវលទ្ធផល នៃកិច្ចសហការព្រមព្រៀងលើ ផ្នែកពាក់ព័ន្ធនានាជាច្រើនទៀតផងដែរ៕

To Top