បរទេស៖ចៅក្រមនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានចេញដីកាថា ការស៊ើបអង្កេតអាចធ្វើឡើងថា កងកម្លាំងរបស់សហរដ្ឋអាមេរិក កងកម្លាំងអាហ្វហ្គានីស្ថាន និងពួកតាលីបង់ បានប្រព្រឹត្តធ្វើឧក្រិដ្ឋកម្មសង្គ្រាមដែរ ឬក៏អត់។
ក្រុមចៅក្រមបានបោះឆ្នោតជាឯកច្ឆ័ន្ទ ផ្តល់សិទ្ធិឲ្យមានការស៊ើបអង្កេត ដែលគ្រប់ដណ្ដប់លើឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានធ្វើឡើង ចាប់តាំងពីឆ្នាំ២០០៣មក ក៏ដូចជាឧក្រិដ្ឋកម្មផ្សេងៗដទៃទៀត ដែលបានកើតមានក្នុងជម្លោះប្រដាប់អាវុធក្នុងប្រទេសអាហ្វហ្គានីស្ថាន និងត្រូវបានធ្វើឡើងលើទឹកដីដទៃទៀតនៃផ្នែករបស់រដ្ឋផ្សេងៗ ចាប់តាំងពីឆ្នាំ២០០២។
គួរបញ្ជាក់ថា អង្គជំនុំជម្រះរបស់តុលាការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីដើមឡើយ បានច្រានចោលសំណើ ព្រោះតែខ្វះខាងកិច្ចសហប្រតិបត្តិការគ្នា ពីរដ្ឋាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាន ពួកតាលីបង់ និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង