ស្វាយរៀង ៖មន្ទីរសុខាភិបាល ខេត្តស្វាយរៀង នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានរៀបចំប្រារព្ធខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២០ ក្រាម(ប្រធានបទមានសន្តិភាព មានការ លើកកម្ពស់សមភាពយេនឌ័រ) ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាលខេត្តលោក លោកស្រីប្រធាន ការិយាល័យទាំងបួន លោកប្រធានស្រុកប្រតិបត្តិទាំងបួន លោកប្រធានមន្ទីរពេទ្យខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ និងបុគ្គលិកមន្ត្រីរាជការ ដែលជានារី មកពីមណ្ឌលសុខភាពទាំង៤៥ សរុបវត្តមានចូលរួមចំនួន២០០នាក់ ។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត បានថ្លែងនូវកោតសរសើរ ចំពោះមន្ត្រីសុខាភិបាលទាំងអស់ ជាពិសេសនារីដែលបាន បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងលះបង់ការងារក្នុងគ្រួសារ ទៅបំពេញការងារ ក្នុងមន្ទីរពេទ្យខេត្តស្រុកប្រតិបត្តិ និងតាមមណ្តាមណ្ឌលសុខភាពនានាទាំងអស់នេះ គឺជាទឹកចិត្តរបស់នារី ដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិស្រ្តី ដោយសម្តេចតេបានចាត់ទុកស្រ្តី គឺជាមាតាពិភពលោកងផងដែរ។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តនិងភរិយា ក៏បានជូនបាច់ផ្កានិងកាដូ ជូនដល់ភរិយាថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និងមន្ត្រីចំនួន២០០នាក់ ក្នុង ម្នាក់ៗ ទទួល បានសារ៉ុងសឹង ១ និង ថវិកា មួយចំនួន៕