ព័ត៌មានជាតិ

Breaking News៖ រាជរដ្ឋាភិបាល នឹងបិទសាលារៀន នៅទីរួមខេត្តសៀមរាប ហើយខេត្តនេះ នឹងដាក់ជាចំណុច គោលដៅ កុំឆ្លងបន្ត ទៅខេត្តផ្សេងទៀត

ភ្នំពេញ៖ បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺរាជរដ្ឋាភិបាល បានដាក់បទបញ្ជាមកថា ឲ្យក្រសួងសុខាភិបាល និងក្រសួងអប់រំ រួមគ្នាបិទសាលារៀន នៅទីរួមខេត្តសៀមរាប ព្រោះសាលា​ជាកន្លែងប្រមូលផ្តុំ​ ទៅដោយមនុស្សច្រើន។

ជាមួយគ្នានេះ ខេត្តសៀមរាប នឹងដាក់ជាតំបន់គោលដៅ ដើម្បីទប់ស្កាត់ កុំឲ្យរីករាលដាល វីរុសកូវីដ១៩ ទៅបណ្តាខេត្តផ្សេងទៀត។

សម្រាប់ក្លឹបកំសាន្តវិញ លោករដ្ឋមន្រ្តីថា នឹងមានការពិភាក្សា​ជាមួយរដ្ឋមន្រ្តី ក្រសួងទេសចរណ៍​ ដើម្បីអាចឈានទៅបិទដែរ៕

To Top