ព័ត៌មានជាតិ

រដ្ឋមន្រ្តី ក្រសួងសុខាភិបាល៖ បើអ្នកលក់ម៉ាស់ឡើងថ្លៃ ខុសពីធម្មតា ត្រូវប្តឹង ទៅប៉ូលីសសេដ្ឋកិច្ច

ភ្នំពេញ៖ ក្រោយការផ្អើល រឿងលក់ម៉ាស់ថ្លៃ ហើយពលរដ្ឋរអ៊ូរទាំ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងថា បើអ្នកណាជួបប្រទះ នឹងការលក់ថ្លៃខុសពីធម្មតា ត្រូវប្តឹងទៅប៉ូលីសសេដ្ឋកិច្ច ដើម្បីចាត់វិធានការណ៍បន្ទាន់ ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ឲ្យពលរដ្ឋប្រើប្រាស់ក្រម៉ា ជំនួសម៉ាស់ផងដែរ ព្រោះក្រម៉ាល្អជាងម៉ាស់។

ពាក់ព័ន្ធនឹងតម្លៃម៉ាស់ដដែល បើតាមរដ្ឋមន្រ្តី គឺក្រសួងសេដ្ឋកិច្ច បានបញ្ជាទិញម៉ាស់បន្ថែម ដើម្បីចែកជូនពលរដ្ឋ។

លោករដ្ឋមន្រ្តី​ ក៏បានផ្តាំផ្ញើ ទៅពលរដ្ឋកុំឲ្យមាន ការភ័យខ្លាចជ្រុលពេក គួរនាំគ្នាប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩ល្អជាង៕

To Top